ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមុខសញ្ញាជួញដូរ គ្រឿងញៀនយ៉ាងសកម្ម

បន្ទាយមានជ័យ: ជនសង្ស័យចំនួន៣នាក់ បាននាំគ្នាជក់ និងជួញដូរគ្រឿងញៀន យ៉ាងសកម្ម ត្រូវបានកម្លាំង អធិការដ្ឋាននគរបាល ស្រុកថ្មពួក ចុះល្បាតឃាត់ខ្លួន នៅវេលាម៉ោង៤ល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងដែលដកហូត បានថ្នាំញៀនមេតំហ្វេតាម៉ីន ចំនួន១៤គ្រាប់ ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូ២គ្រឿង បានបញ្ជូនមកស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំបន្ត។

លោកវរសេនីយ៍ឯក ចាប សុផារិទ្ធ ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកគ្រឿងញៀន និងអនីតិជន និងសេដ្ឋកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១.ឈ្មោះ សៃ ឆៀ វ ប្រុសអាយុ១៩ឆ្នាំ ជួញដូរ ២.ឈ្មោះ យឹង ប្រាំង ប្រុសអាយុ១៨ឆ្នាំ អ្នកប្រើប្រាស់ និង៣ឈ្មោះ វិន តូនី  ប្រុសអាយុ២២ឆ្នាំអ្នកប្រើប្រាស់ អ្នកទាំង៣នាក់ នេះ រស់នៅក្នុងភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នៅមុខនគរបាល ជនសង្ស័យឈ្មោះ សៃ ឆៀវ បានសារភាពថា ខ្លួនពិតជាបានជួញដូរគ្រឿងញៀនពិតប្រាកដមែន ។ ចំណែក២នាក់ទៀត នោះអ្នកប្រើប្រាស់ទេ។ ក្រោយពីបានចម្លើយសារភាពហើយ ជនសង្ស័យទាំង៣នាក់នេះ ត្រូវបាននគរបាលបង្ក្រាបបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅ តាមនីតិវិធីច្បាប់៕

image image_1

មតិយោបល់