ព័ត៌មានជាតិ

អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ២៥លីត្រ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ត្រូវបានដកហូត នៅខេត្តតាកែវ

តាកែវៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចុះត្រួតពិនិត្យផលិតផលទំនិញនៅតាមបណ្តាផ្ទះលក់ទំនិញ និងឱសថស្ថាន ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូតអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណ ១កាន ស្មើនឹង ២៥លីត្រ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនរួមមាន៖
– ទឹកភេសជ្ជ: ចំនួន ៣០ដប ស្មើនឹង ១១.៤០គីឡូក្រាម
– ទឹកស៊ីអ៊ីវ ចំនួន ៩ដប ស្មើនឹង ២.១៦គីឡូក្រាម។

មតិយោបល់