ផ្ទះ ព័ត៌មានជាតិ កម្លាំងការិយា...

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពីបទ រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

0

សៀមរាប: នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១០និង១០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដោយបានការចូលរួមសហការពីកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានចុះបង្ក្រាប បទរក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀននៅ ចំណុចលំនៅដ្ឋានស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាបនិងនៅលើដងផ្លូវស្ថិតនៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបង្រ្កាប និងដកហូតវត្ថុតាងរួមមាន៖ ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន ៦កញ្ចប់ ស្មើនឹងទម្ងន់ ២,៣ក្រាម ទាំងសំបក ទូរស័ព្ទដៃចំនួន ២គ្រឿង ឧបករណ៍ប្រើប្រាស់ និងសម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត ៕

មតិយោបល់