ព័ត៌មានជាតិ

Man UTD ចង់បាន Romero តែ Atalanta ដាក់តម្លៃខ្លួន ដល់ទៅ 60 លានអ៊ឺរ៉ូ

 

ក្រៅតែពីក្លឹបបិសាចក្រហម Man UTD ហើយនោះក្លឹបអង់គ្លេសដូចជា Spurs និងក្លឹបអេស្បាញ
Barcelona ជាដើមក៏មានបំណងចង់បានកីឡាករខ្សែការពារអាហ្សង់ទីន Romero ផងដែរ។

ទោះបីជាយ៉ាងណាក្តីក្លឹប Atalanta បានកំណត់តម្លៃខ្លួនរបស់កីឡាករ Cristian Romero នេះរួចទៅហើយ
ប្រមាណជា៦០លានអ៊ឺរ៉ូសម្រាប់ការដោះដូរទាំងឡាយណាដែលធ្វើឡើងនៅក្នុងរដូវក្តៅនេះ។

Atalanta បានរំពឹងទុកថាក្លឹបបិសាចក្រហម Man UTD នឹងក្លាយទៅជាក្លឹបតែមួយគត់ដែលហ៊ានឲ្យតម្លៃនេះសម្រាប់កីឡាករវ័យ២៣ឆ្នាំប៉ុន្តែរហូតមកដល់នាទីចុងក្រោយនេះទៅហើយនៅមិនទាន់ឃើញមានសំណើរជាផ្លូវការណាមួយពីសំណាក់ក្លឹបអង់គ្លេសនេះនៅឡើយទេ៕

 

មតិយោបល់