ផ្ទំាងដីធំៗដែលបានស្រុតសង្កត់លើផ្ទះអ្នកភូមិស្រុកនៅតំបន់ដាច់ស្រយាលនៅភាគទក្សិណនៃប្រទេសភីលីពីន បានសម្លាប់មនុស្ស ២៥ នាក់ និងជាង ១០០ នាក់ទៀតបានបាត់ខ្លួន នេះបើតាមសំដីរបស់ចាហ្វាយខេត្តដែលស្ថិតក្នុងតំបន់ខេត្តនេះ កាលពីថ្ងៃ ព្រហស្បតិ៍ ។ នេះគឺជាគ្រោះធម្មជាតិមួយដែលបានកើតឡើងនៅកោះ Mindanao បន្ទាប់ពីព្យុះនៃត្រូពិចដែលបានសម្លាប់មនុស្សជាង ១២០០ នាក់ កាលពីខែ កន្លងទៅ ។
អាកាសធាតុតែងតែប្រែប្រួលម្តងហើយ ម្តងទៀត សម្រាប់មហន្តរាយនៅថ្ងៃ ព្រហស្បតិ៍នេះ ហេតុការណ៍នេះបានកើតឡើងតំបន់តួចមួយដែលជាតំបន់រុករុករ៉ែមាស ។នៅតំបន់នេះដែរភ្លៀងធ្លាក់បន្តគ្នាតាំងពីពាក់កណ្តាលខែធ្នូ ដែលធ្វើឲ្យផ្ទៃដីនៃតំបន់នេះជោគជាំទៅដោយទឹក ដែលបង្កឲ្យមានមហន្តរាយនេះឡើង។នេះបើតាមសំដីលោក Uy។
ផ្ទាំងដីដែលបាក់នោះមួយផ្ទាំងមានប្រវែង ៣ ម៉ែត្រ នេះបើតាមរបាយការគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេះ ។
មានមនុស្សជាច្រើនបានទទួលរងនូវគ្រោះថ្នាក់ដោយសារផ្ទាំងដីបាក់សង្កត់លើ ហើយត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រោះដែលស្ថិតនៅជិតតំបន់រងផលប៉ះពាល់នេះ ។
លោក Uy បន្តនិយាយទៀតថា ក្រុមអ្នករុករកមនុស្សដែលបានបាត់ខ្លួនកំពុងតែងស្វះស្វែងខិតខំរុករកបន្តទៀត យ៉ាងមានភាពមមាញឹក ។
លោកបានបន្តទៀតថា នៅតំបន់នេះជាតំបន់ដែលរងនូវផលប៉ះពាល់ច្រើនជាងគេ ជាក់ស្តែងឆ្នាំកន្លងទៅ បានធ្វើឲ្យមនុស្សជាច្រើនបានស្លាប់ដោយសារដីបាក់នេះផងដែរ ក្នុងខែ ឩសភា ដែលស្ថិតមិនឆ្ងាយពីតំបន់ដែលទទួលរង់នូវផលប៉ះពាល់នេះទេ ។
មតិយោបល់