ព័ត៌មានជាតិ

រថយន្ត HINO ដាច់ហ្រ្វាំងរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យខូចរបាំងដែករាំងផ្លូវជាច្រើនផ្ទាំង

កំពង់ស្ពឺ: នៅវេលាម៉ោង០២និង៥០នាទីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ មានករណីរគ្រោះថ្នាក់ចរារចរណ៍ មួយកើតឡើង ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ រថយន្តមួយគ្រឿងម៉ាក HINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-10 8 5 លេខសណ្តោងព្រះសីហនុ 4A-2899 ប្រភេទ V1 បើកបរក្នុងទិសដៅពីកើតទៅលិច ចុះចំណោតដាច់ហ្វ្រាំងរេចង្កូតធ្លាក់មកផ្លូវខាងស្តាំ បណ្តាលឲ្យខូចខាតរបាំងដែកការពារផ្លូវ ប្រហែល៥០ម៉ែត្រ ចូលប្រឡាយទឹកអូរទៅមុខលែងរួច ។

ក្រោយពេលកើតហេតុ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់ ករណីនេះ មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងឡើយ ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលចរាចរណ៍ កំពុងតែពិនិត្យស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុនមកទទួលខុសត្រូវ និងស្ទួចយករថយន្តមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីអនុវត្តន៍ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់