ព្រះសីហនុៈ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ និងសង្កាត់លេខ១ បានចេញអន្តរាគមន៍ ពន្លត់ ករណីអគ្គិភ័យ ឆាបឆេះ ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងធ្វេីពីឈេីប្រក់ស័ង្កសី ស្ថិតនៅតំបន់ទំនប់រលក ក្រុម ទី៣១ ភូមិ ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មូលហេតុបណ្តាលមកពី ដុតភ្លេីងទៀនទុកចោល ។
ករណីខាងលេីនេះ មិនបណ្តាលអោយមានមនុស្សរងរបួសឡើយ ហើយកម្លាំងជំនាញ សហការជាមួយ សមត្ថកិច្ចមូលដ្ឋាន និង ប្រជាពលរដ្ឋ ជួយពន្លត់ អោយរលត់ជាស្ថាពរនៅ វេលាម៉ោង៨និង០០នាទីទប់ស្កាត់កុំឲ្យឆេះរាលដាលបន្តដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរខាង ៕
មតិយោបល់