ព័ត៌មានជាតិ

HINO ដាច់ហ្រ្វាំងរេចង្កូតធ្លាក់ផ្លូវ បុករបាំងដែកអស់ជាច្រើនផ្ទាំង

កំពង់ស្ពឺ: ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២ ០ ២ ១ វេលា ម៉ោង ២និង៥០នាទី ចន្លោះគីឡូម៉ែតលេ ខ ១០៣-១០៤ មានករណីរថយន្តមួយគ្រឿង ម៉ាក HINO ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3E-10 8 5 លេខសណ្តោងព្រះសីហនុ 4A-2899 ប្រ ភេទ V1 បើកបរក្នុងទិសដៅ ពីកើតទៅលិចបាន បើកធ្លាក់ផ្លូវបណ្តាលឲ្យខូចខាតរបាំងដែកការពារ ផ្លូវប្រហែល ៥០ ម៉ែ ត្រ រថយន្តក៍រេចង្កូតមកផ្លូវ ខាងស្ដាំ ដៃ ធ្លាក់ចូលប្រឡាយទឹកអូរ ទៅមុខលែង រួច ( មូលហេតុ : បណ្ដាលមកពី លក្ខណ: បច្ចេកទេស នៃរថយន្ត ដាច់ហ្រ្វាំង ) ។

ក្រោយហេតុ ការណ៍ ខាងលើ អ្នកបេីកបរ បានគេចខ្លួន ពេលសមត្ថកិច្ចទៅដល់ ហេតុ ការណ៍ នោះមិន មានបង្កគ្រោះថ្នាក់ដល់អ្នកដំណេីរ ផ្សេង ឡើយ ។

បច្ចុប្បន្ន សមត្ថកិច្ច នគរបាល ចរាចរណ៍ កំពុង តែពិនិ ត្យស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុនមកទទួលខុសត្រូវ និងចំណាត់ការ ស្ទួចយកមករក្សាទុកនៅអធិការដ្ឋា ននគរបាលស្រុកភ្នំស្រួច ដេីម្បី ចំណាត់ការ តាមនីតិវិធី ៕

 

មតិយោបល់