ព័ត៌មានជាតិ

អធ្យាស្រ័យគ្នាក្នុងនាមអ្នកភូមិ ករណីក្មេងទំនើង ២ក្រុម បង្កឲ្យខូចខាតទ្រព្យសម្បិត្តរបស់អ្នកដទៃ សុំមិនប្ដឹងតវ៉ា សុខចិត្តជួសជុលរបស់ដែលខូច

កណ្ដាលៈ យោងតាមផេកព័ត៌មានអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ដោយមានការសំរបសំរួលពីលោក ឧទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាល។

យោងតាមសំណើរសុំការធានារបស់អាណាព្យាបាលក្មេងសុំមិនប្ដឹងតវ៉ា តាមអង្គហេតុភាគីបង្កមិនប៉ះពាល់អោយមានរបួសស្នាម និងសុខចិត្តជួសជុល
លើមធ្យោបាយដែលខូចខាត។ មានការយល់អធ្យាស្រ័យគ្នាក្នុងនាមអ្នកភូមិ ។

ទើបសមត្ថកិច្ចយើងបានធ្វើការអប់រំលើក្មេងទំនើង ២ក្រុម ដែលបង្កអោយមានការខូចខាតទ្រព្យសម្បិត្តរបស់អ្នកដទៃ។ លោកឱពុក អ្នកម្ដាយបាន
សម្ដែងការត្រេកអរ ជាខ្លាំងចំពោះលោកឧទោ,ស្នងការ និងលោកព្រះរាជអាជ្ញាដែលបានសម្រេចតាមការស្នើសុំ និងការ
ធានាយកកូនខ្លួនទៅអប់រំបន្ត និងសន្យាថា មិនអោយកូនខ្លួនប្រព្រឹត្តកំហុសឆ្គងតទៅទៀត។ ហើយសន្យាថាអោយកូនៗ
ខិតខំកែខ្លួនទៅជាពលរដ្ឋល្អក្នុងសង្គម៕

មតិយោបល់