ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ និងរថយន្ត បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅក្រុងតាខ្មៅ

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១ កើត ខែទុតិយាសាធ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០ និង ១០នាទីករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង ម៉ូតូ និង រថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់ប្រុស ០១នាក់ និងខូតខាតម៉ូតូធ្ងន់ចំនួន ០១ គ្រឿង និងរថយន្តស្រាល០១ គ្រឿង ។ត្រង់ចំណុចខាងមុខការ៉ាស់សាំងតេលា លោក ស្រេង លើផ្លូវជាតិលេខ២១ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1Y-6723(ពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ)អ្នកបើកម៉ូតូឈ្មោះ អុី ត្រាង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាងខេត្តកណ្ដាល (រងរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជម្នះ) ម៉ូតូបើកបរក្នុងទិសដៅពីជើង ទៅត្បូងក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាកHINO ពណ៌ស ពាក់ស្លាកភ្នំពេញ 3D-6051 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណរថយន្តបើកបរក្នុងទិសដៅពីត្បូង ទៅ ជើង(បញ្រ្ចាស់ទិសគ្នា) ។

បច្ចុប្បន្ន​មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់