ព័ត៌មានជាតិ

៣១គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ ទទួលការសង្គ្រោះ ពីសាខាកាកបាទក្រហម

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ប្រជាពលរដ្ឋចំនួន៣១គ្រួសារ នៅក្នុងឃុំត្រពាំងប្រិយ៍ និងឃុំត្រពាំងតាវ នៃស្រុកអន្លង់វែង ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ត្រូវបានទទួលអំណោយសង្គ្រោះពីសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ។

អំណោយខាងលើ នាំមកចែកជូនដោយ លោកស្រី ឯក សុវណ្ណភីរៈ អភិបាលរងខេត្តឧត្តរមានជ័យ លោក ហោ ជិនវិរយុទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង និងមន្ត្រីជុំវិញខេត្ត និងស្រុក ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។

ក្នុងនោះមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងឃីត១កញ្ចប់ ៕

IMG_3065 IMG_3064 IMG_3063 IMG_3061 IMG_3060

មតិយោបល់