ព័ត៌មានជាតិ

បុរសម្នាក់ បើករថយន្តបុករបាំងស្ពាន បោកនឹងចង្កូតស្លាប់យ៉ាងអាណោចអាធ័ម!

មណ្ឌលគិរី: លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានបុរសម្នាក់រថយន្ត១គ្រឿងបើកបុករបាំងស្ពាន បណ្តាលឲ្យរេចង្កូតបោកនឹងដៃចង្កូតស្លាប់នៅក្នុងរថយន្ត។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៧៨ ចំណុចក្រុមហ៊ុនភេសីហ្វិច ស្ថិតក្នុងភូមិរវាក់ ឃុំរយ៉ ក្នុងទិសដៅពីខេត្តរតនគិរីឆ្ពោះទៅខេត្តស្ទឹងត្រែង។

ការសន្និដ្ឋានអាចប្រហែលមកពីជនរងគ្រោះងងុយដេក ជនរងគ្រោះមានឈ្មោះ រ៉ន រែន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ។

សាកសពបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់