ព័ត៌មានជាតិ

រថយន្តហ្វតរែនជើព្រលះគ្នាជាមួយរថយន្ត RAV4 ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់រថយន្តក្នុងល្បឿនលឿនហើយជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកជាមួយនឹងរថយន្ត RAV4 ពេញទំហឹងបណ្ដាលឲ្យរង់ការខូចខាតអស់មួយចំហៀងផ្នែកខាងមុខ តែសំណាងល្អមិនបានបង្កឲ្យមាននរណាម្នាក់ រងការគ្រោះថ្នាក់នូវក្នុងហេតុការណ៍នេះឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣៥នាទី រសៀថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ស្វាយប៉ាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នូវមុនពេលហេតុនេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក់ TOYOTA.RAV4 ពណ៌ ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3633 បើកធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងពីត្បូងទៅជើង ខណ:ពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តម៉ាក ហ្វតរ៉េនជើ ពណ៌ទឹកប៊ិចមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BQ-0045 បើកបរក្នុងល្បឿនលឿនពីជើងទៅត្បូងបញ្ច្រាសទិសគ្នាជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកជាមួយនិងរថយន្តRAV4 ចំពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យបែកកង់ម្ខាងមួយគ្រាប់ដូចគ្នា រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានភាគីខាងណាម្នាក់ រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះឡើយ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរាល់ការខូចខាត ហើយក៏បានធ្វើការវាស់វែងរួចរាល់បានឲ្យភាគីទាំងពីរ យករថយន្តមកដាក់អែបខាងផ្លូវហើយទុកពេលឱ្យភាគីទាំងពីរធ្វើការចរចាគ្នា ភាគីខាងរថយន្តហ្វតព្រមសងសំណងខូចខាតទៅខាងរថយន្ត RAV4 ចំនួន២០០០$ ដុល្លារ ដើម្បីបញ្ចប់រឿងនូវនឹងកន្លែង៕

មតិយោបល់