ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ជឿឬមិនជឿ!ចាក់វ៉ាក់សាំង Covishield រួចយាយអាយុ ៧០ឆ្នាំអាចមើលឃើញឡើងវិញតាអាយុ ៧១ឆ្នាំក្លាយជាមនុស្សដែកឆក់

 

បរទេស៖ឥណ្ឌាបានក្លាយទៅជាទីលានរាលដាលនៃវិរុសកូវីដ៏សាហាវជាងគេបំផុតក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះខណ:ដែលយុទ្ធការចាក់វ៉ាក់សាំងក៏បានចាប់ផ្តើមប្រតិបត្តិការយ៉ាងខ្លាំងក្លាផងដែរក្នុងពេលដំណាលគ្នានេះ។

កាលពីសប្តាហ៍មុនមានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅពេលដែលលោកយាយជនជាតិឥណ្ឌាម្នាក់បានអះអាងថាលោកយាយបែរជាអាចមើលឃើញឡើងវិញបន្ទាប់ពីបានបាត់បង់សមត្ថភាពនេះអស់រយ:ពេលជាង៩ឆ្នាំមកហើយក្រោយការចាក់វ៉ាក់សាំង Covishield ដូសដំបូង។

លោកយាយ Mathurabai Bidve អាយុ៧០ឆ្នាំជាអ្នករស់នៅក្នុងស្រុក Washim បានអះអាងថាគាត់បានទទួលវ៉ាក់សាំងលើកដំបូងកាលពីថ្ងៃទី ២៦ ខែមិថុនា មកម្ល៉េះហើយបានតែមួយថ្ងៃប៉ុណ្ណោះគាត់អាចចាប់ផ្តើមមើលឃើញវិញភ្លាមបានប្រហែលជា៣០ទៅ៤០ភាគរយនៅភ្នែកម្ខាងរបស់គាត់។

នេះមិនមែនជាលើកដំបូងឡើយចាប់តាំងតែពីយុទ្ធនាការនេះកើតឡើងក្នុងនោះកាលពីខែមុនក៏មានបុរសចំណាស់ម្នាក់ដែលមានឈ្មោះថា Arvind Sonar វ័យ៧១ឆ្នាំ ក៏បានអះអាងដែរថាក្រោយពេលចាក់វ៉ាក់សាំងដូសទី២រួចមកគាត់បែរជាមានសមត្ថភាពពិសេសអាចស្រូបទាញវត្ថុធ្វើពីដែកជាប់នឹងខ្លួនគាត់ផងដែរ៕

 

 

មតិយោបល់