យុវជនម្នាក់មានវិបត្តិផ្លូវចិត្ត បានយកក្រម៉ាចង.កសម្លាប់ខ្លួនជាប់ធ្នឹមផ្ទះ

កំពង់ឆ្នាំងៈ នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១និង២៤នាទី មានករណីចង.ក ចំណុចផ្ទះឈ្មោះ ប៉ុល សៀម ភេទស្រី អាយុ ៨៥ឆ្នាំ ស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ជុន សុធា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិឃុំសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ បានយកក្រម៉ាទៅចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឯង នៅនឹងធ្នឹមផ្ទះ បណ្ដាលឲ្យស្លាប់។

ឆ្លងតាមការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរបស់កម្លាំងជំនាញបច្ចេកទេស អាជ្ញាធរមូល បញ្ជាក់ថាឈ្មោះខាងលើ ពិតជាធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន។

មូលហេតុ៖ គឺបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត ករណីនេះ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *