ភ្នំពេញៈ បុរសម្នាក់ឈ្មោះ នេត នីសា ដែលបានបើករថយន្តបុកកម្មករប្រមូលសម្រាមស្លាប់ ២នាក់ របួសធ្ងន់ម្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង ២និង០០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ។
ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបន្តនីតិវិធី និងមានចំណាត់ការ លើករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២និង៤០នាទីរំលងអាធ្រាត្រ ត្រង់ចំណុចមុខធនាគារហត្ថា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលបណ្តាលឱ្យ កម្មករប្រមូលសំរាម ស្លាប់ ចំនួន ០២នាក់ និងរបួសធ្ងន់ ចំនួន ០១នាក់ ។
នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២និង០០នាទីនេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានកសាងសំណុំរឿង និងបញ្ជូនជនបង្កគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ នេត នីសា ភេទប្រុស មុខរបរ នៅផ្ទះ ស្នាក់នៅភូមិគោកឃ្លាង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់ ៕
មតិយោបល់