គូស្នេហ៍ជាច្រើនគូដែលកំពុងត្រៀមវាយឃ្មោះអាពាហ៍ពិពាហ៍ក្នុងពេលឆាប់នេះ! នោះថា គួរតែនាំគ្នាទៅពិនឹត្យសុខភាពជាមុន និងសុំកុំគឹតថា វាជារឿងមិនទុកចិត្តគ្នាទៅវិញទៅមកឲ្យសោះ ព្រោះមេរោគផ្សេងៗដែលបង្កប់នៅក្នុងខ្លួនប្រាណមនុស្សយើងមានច្រើនណាស់ ហើយការត្រួតពិនឹត្យសុខភាពមុនពេលរៀបការនោះ មានគោលបំណងចំបង គឺដើម្បីបង្កាការឆ្លងរោគដែលអាចចម្លងគ្នាបានដោយគូស្វាមី-ភរិយា និងការពារការបន្តមេរោគទៅដល់កូនដោយមិនដឹងខ្លួន ឯតំណាក់កាលនៃការពិនឹត្យសុខភាពនោះចាប់ផ្តើមដោយការ ៖
ពិនឹត្យក្រុមឈាម ឲ្យដឹងថា តើអ្នកណាមានឈាមស្ថិតនៅក្រុមអី ដើម្បីងាយស្រួលក្នុងករណីដែលត្រូវការឈាម
បន្ទាន់ ។ពិនឹត្យភាពចូលគ្នារបស់ឈាម ជាការត្រួតពិនឹត្យរកមើលភាពខុសប្រក្រតីរបស់ ហេម៉ូគ្លោប៊ីន (Hemoglobin) នៅក្នុងគ្រាប់ឈាមក្រហមថា តើមានភាពខុសប្រក្រតីរបស់ជម្ងឺ ថាឡាស់ស៊ីមៀ ឬក៏អត់ ព្រោះជម្ងឺនេះជាជម្ងឺដែលកើតឡើងតាមរយ:ការចម្លងបន្តតាមពូជ និងជាជម្ងឺមួយដែលកើតមានច្រើន ដែលបើសឹនជាឪពុក និងម្តាយកើតជម្ងឺនេះ ក៏នឹងធ្វើឲ្យប៉ះពាល់ដល់រឿងសុខភាពរបស់កូន ។
ពិនឹត្យប្រភេទរបស់ឈាម ( Rh Factor ) មនុស្សទូទៅតែងមានកំរឹត Rh+ តែអ្នកខ្លះក៏អាចរកឃើញថាមានប្រភេទRh-ដែរ បើស្រ្តីណាម្នាក់មានឈាម Rh- ពេលមានផ្ទៃពោះធ្វើឲ្យប្រថុយនឹងការរលូតកូនខ្លាំងបំផុត ។
ពិនឹត្យភាពបរិសុទ្ធល្អរបស់គ្រាប់ឈាម ដែលជាការពិនឹត្យរកប្រព័ន្ធការពារជម្ងឺ និងមេរោគវីរុសរលាកថ្លើម B បើរកឃើញថាមានមេរោគ នោះបញ្ជាក់ថាអ្នកជាប្រភពចម្លងរោគ ដែលអាចចម្លងតគ្នាតាមរយ:ការមានសម្ព័ន្ធភាពផ្លូវភេទ និងខ្សែ លោហឹត បើសឹនជាគ្មានការការពារឲ្យបានត្រឹមត្រូវនោះទេ អាចធ្វើឲ្យទារកនៅក្នុងផ្ទៃមានឪកាសឆ្លងមេរោគបាន ។
ពិនឹត្យរកប្រព័ន្ធការពារជម្ងឺកញ្រ្ជឹលធំ បើគ្មានប្រព័ន្ធការពារជម្ងឺទេនោះ គួរចាក់វ៉ាក់សាំង និងពន្យាកំណើតយ៉ាងតិចបំផុត 3ខែ ព្រោះបើឆ្លងរោគក្នុងអំឡុងពេលមានគភ៌ អាចធ្វើឲ្យទារកពិការ ឬរលូតបាន ។ពិនឹត្យរកមេរោគអេដស៏ បើរកឃើញថាមានមេរោគ ត្រូវការពារការចម្លងរោគដោយប្រើប្រាស់ស្រោមអនាម័យនិងពន្យាកំណើតដើម្បីការពារកុំឲ្យឆ្លងទៅដល់កូន ។
មតិយោបល់