ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យមន្ត្រីយោធាម្នាក់ស្លាប់ និងពីរនាក់ផ្សេងទៀង រងរបួសធ្ងន់

កណ្ដាលៈ នៅថ្ងៃច័ន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧ និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូបុកគ្នា បណ្ដាលអោយមន្រ្តីយោធាស្លាប់ម្នាក់ នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់០២នាក់ ត្រង់ចំណុចមុខភូមិក្រាំងក្រូច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល លើកំណាត់ផ្លូវផ្លូវជាតិ លេខ៥១ ចន្លោះគីឡូម៉ែត្រ ២៦.២៧ ។

សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿង ម៉ាកPCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១CD០៧២៩ បើកបរដោយឈ្មោះ ភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ ត្រពាំងឈូក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរ យោធា បានបើកម៉ូតូ មកពីជើងទៅត្បូង (ឧត្តុង ថ្នល់ទទឺង) លុះបើកមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូ PCX នេះបានបើកវ៉ា រថយន្ដធំនៅពីមុខ បានជ្រុលចង្កូតមកបុកម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាទ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល ១U១៤៧៩ បើកបរដោយឈ្មោះ ពឹម ស្រីឡី ភេទស្រី អាយុ១៩ឆ្នាំ ទីលំនៅ ភូមិតាកោះ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរ កម្មកររោងចក្រ រួមដំណើជាមួយឈ្មោះ សុខ ដាណែត មានទីលំនៅជាមួយគ្នា ដែលបើកមកពីទិសខាងត្បូង ទៅទិសខាងជើង បញ្ចា្រសទិសគ្នា ។

ករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូ PCX បើកខ្វះការប្រុងប្រយ័ត្ន ដោយបើកវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ។ ចំពោះសពបាន ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបណ្យតាមប្រពៃណី ។ ចំណែកមធ្យោយបាយ កម្លាំងជំនាញបាន យកមករក្សារទុក នៅអធិការដ្ឋាន នគរបាលស្រុក អង្គស្នួល ៕

មតិយោបល់