រន្ទះបាញ់យុវជនម្នាក់ បណ្តាលឲ្យស្លាប់នៅវាលស្រែ ខណៈជនរងគ្រោះកំពុងច្រូតស្មៅគោ

បាត់ដំបង: នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៤និង០០នាទីរសៀល ត្រង់ចំណុចវាលស្រែ ក្រុមទី៩ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីរន្ទះបាញ់ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ខណ:ដែលជនរងគ្រោះកំពុងច្រូតស្មៅគោ ។

សពជនរងគ្រោះមានឈ្មោះ ឈាន ឆាយ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច្ច័យ ។ បន្ទាប់ពីពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី​ ៕

មតិយោបល់