ព័ត៌មានជាតិ

អ្នកណាជាម្ចាស់ផ្ទះព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២៤?

 

បរទេស៖ ព្រឹត្តិការណ៍អ៊ឺរ៉ូ២០២០ដែលបានប្រព្រឹត្តទៅនៅតាមបណ្តាទីក្រុងសំខាន់ៗនានារបស់ប្លុកអ៊ឺរ៉ុបបានបញ្ចប់ទៅជាផ្លុវការដោយពានរង្វាន់ត្រូវបានអ៊ីតាលីជាអ្នកលើក។

ទោះបីជាយ៉ាងណាក្តីសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២៤វិញ UEFA បានសម្រេចចិត្តរួចទៅហើយថានឹងត្រូវធ្វើឡើងនៅក្នុងតែប្រទេសអាល្លឺម៉ង់តែមួយគត់។

ការបោះឆ្នោតដែលបានធ្វើឡើងតាំងតែពីឆ្នាំ២០១៨ដែលគ្រានោះមានតែប្រទេសតួកគីប៉ុណ្ណោះដែលមានឈ្មោះប្រជែងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ឆ្នាំ២០២៤នេះដោយទទួលបានការគាំទ្រត្រឹមតែ៤សម្លេងខណៈអាល្លឺម៉ង់ទទួលបានដល់ទៅ១២សម្លេង។

រំលឹកដែរថាអាលឺ្លម៉ង់ ធ្លាប់ រៀបចំ ការ ប្រកួត Euro ម្ដង ដែរ កាល ពី ឆ្នាំ១៩៨៨និង ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ម្តងកាលពីឆ្នាំ២០០៦ហើយសម្រាប់ឆ្នាំ២០២៤នេះកីឡដ្ឋាន ចំនួន ១០ ត្រៀម នឹង ទទួល រៀបចំ ការ ប្រកួតនេះ៕

 

មតិយោបល់