(បាកដាដ)៖ មនុស្សយ៉ាងហោចណាស់ ៥២នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងគ្រោះអគ្គិភ័យឆាបឆេះមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 នៅឯទីក្រុង Nassiriya ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ កាលពីយប់ថ្ងៃចន្ទម្សិលមិញ។
មន្ទីរពេទ្យដែលត្រូវបានឆាបឆេះនេះមានឈ្មោះថា Al-Hussein។ អាជ្ញាធរទីក្រុង Nassiriya បានឱ្យដឹងថា សាកសពសរុប ៥២នាក់ ត្រូវបានយកចេញពីអគារមន្ទីរពេទ្យនេះ រីឯ មនុស្ស ២២នាក់ទៀតរងរបួស។
នេះជាគ្រោះអគ្គិភ័យផ្ដាច់ជីវិតមនុស្សច្រើនបំផុតជាលើកទី២ ក្នុងរយៈពេលជាង៣ខែមកនេះ។ ពោលគឺកាលពីខែមេសាកន្លងទៅ អគ្គិភ័យមួយបង្កឡើងដោយការផ្ទុះធុង
អុកស៊ីសែន នៅឯមន្ទីរពេទ្យព្យាបាលអ្នកជំងឺ COVID-19 ក្នុងទីក្រុងបាកដាដ បានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៨២នាក់ និងរបួសជាង ១១០នាក់៕
ប្រភព៖ AFP
មតិយោបល់