ព័ត៌មានជាតិ

ប្រទះឃើញសពជនអនាថាម្នាក់ ដេកស្លាប់ក្នុងអាងស៊ីម៉ងត៍ក្រោមដើមពោធិ៍ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៨ និង២០ នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ មានករណីប្រទះឃើញសាកសព ជនអនាថាម្នាក់ បានដេកស្លាប់ក្នុងអាងស៊ីម៉ងត៍នៅក្រោមដើមពោធិ៍មួយដើម បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាមបណ្តោយផ្លូវលេខ៥ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែង រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ខណ:នេះវត្តមានកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ធ្វើការពិនិត្យតាមនីតិវិធី ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់