ព្រៃវែង: តាមសេចក្តីរាយការណ៍ មុននេះបន្តិច ភ្នាក់ងារ Post News បានឱ្យដឹងថា មានករណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួនច្រើនខ្នង ដោយសាររាលភ្លើងចំបើង នៅស្រុកកំចាយមារ ខេត្តព្រៃវែង។
លោក ឧត្តមសេនីយ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រីមានសមត្ថកិច្ច ចុះអន្តរាគមន៍ និងកំពុងបញ្ចេញឡានទឹក ចំនួន ២គ្រឿង ដើម្បីចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ។ ឥឡូវស្ថានការ មិនមានការថមថយទេ ដូច្នេះយើងនឹងបន្តផ្សាយព័ត៌មានពិស្តារ បន្តិចទៀតនេះ៕
មតិយោបល់