មន្រ្តីជំនាញដកហូត អាល់កុលមានសារធាតុមេតាណុល និងឡេខាត់ស្បែកគ្មានប្រភពច្បាស់លាស់

តាកែវៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចុះត្រួតពិនិត្យទំនិញតាមឱសថស្ថាន និងទីតាំងក្នុងផ្សារព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ

ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូត អាល់កុលមានសារធាតុមេតាណុលចំនួន ៨.៥លីត្រ និងឡេខាត់ស្បែកគ្មានប្រភពច្បាស់លាស់ចំនួន ៥០ឈុត ស្មើនឹង ៥០គីឡូក្រាម យកមករក្សាទុក និងដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *