ម្ដាយរងរបួសបានត្រឹមអង្គុយយំឱបសពកូនស្រី ២នាក់ ស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ព្រះសីហនុ: នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៦និង៣០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២១១-២១២ ស្ថិតក្នុងភូមិចំណោតតាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ដ០១គ្រឿង មិនស្គាល់ម៉ាក (រត់គេចបាត់) ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំនុចកើតហេតុខាងលើបានបុក ជាមួយម៉ូតូ០១គ្រឿង ម៉ាក់ស្កុបពី ពណ៌ស ស៊េរី២០២០ ពាក់ស្លាកលេខ ព្រះសីហនុ 1F-8299 ក្នុងទិសដៅស្របគ្នា ជិះគ្នា ៣នាក់។

ករណីខាងលើបណ្តាលឲ្យភាគីខាងម៉ូតូ
១/ឈ្មោះ ម៉ៅ រូគីយ៉ាស់ ភេទស្រី អាយុ ១៨ឆ្នាំ អ្នកបើកបរ (ស្លាប់)។
២/ឈ្មោះ ចាន់ លីណា ភេទស្រី អាយុ ១៨ឆ្នាំ (ស្លាប់)។
៣/ឈ្មោះ ឡាយ ណៃយ៉ីម ភេទស្រី អាយុ ៤១ឆ្នាំ ត្រូវជាម្តាយ (របួសមធ្យម)។
ជនរងគ្រោះខាងលើមានទីលំនៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកនៅប៉ុស្តិ៍បិតត្រាំងបណ្តោះអាសន្ន រីឯសព ជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់