ព័ត៌មានជាតិ

មហាចិត្ត! ដុតផ្ទះខ្លួនឯង​ ចោលព្រោះខឹងប្រពន្ធ

មហាចិត្ត! ដុតផ្ទះខ្លួនឯង​ ចោលព្រោះខឹងប្រពន្ធ

កំពង់ស្ពឺៈ កាលពីវេលាប្រហែរម៉ោង ៧និង២០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានអគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នង និងសម្ភារៈប្រើប្រាស់អស់ស្ទើរទាំងស្រុង ដោយសារបុរសជាប្ដីជាអ្នកដុត។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ឮសំឡេងឈ្លោះគ្នាពីរនាក់ប្ដីប្រពន្ធនៅក្នុងផ្ទះដោយមិនដឹងរឿងអ្វីនោះទេ?លុះមួយសន្ទុះក្រោយមកក៏ឃើញមានផ្សែងហុយចេញពីរក្នុងផ្ទះមកខាងក្រៅបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងបានរាយការណ៍ជូនទៅ សមត្ថកិច្ចចុះមកជួយអន្តរាគមន៍និងបានបាញ់ទឹកពន្លត់ទាន់ពេលវេលាផងដែរ។

ជនបង្កហេតុត្រូវជាប្ដីមានឈ្មោះ ជួន កក្កដា(ហៅង៉ែត) ភេទប្រុស អាយុប្រហែល ៣០ ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួន។
សំណាងហេតុការ ករណីអគ្គិភ័យនេះដែលមិនមានអ្នករងររបួស៕

 

មតិយោបល់