ព័ត៌មានជាតិ

Updated៖ រន្ធត់ណាស់! ម្ចាស់រងរបួសក្រោយរថយន្តបើកបុកផ្ទះ ៣កន្លែង និងឃ្លាំងដាក់ឡាន នៅក្រុងព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុងចុះពីចំណោតឃ្លាំងលើ មកអូរ២ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុកចូលផ្ទះពលរដ្ឋ ៣កន្លែងរងការខូចខាត រួមទាំងឃ្លាំងរថយន្ត និងមនុស្សរងរបួសធ្ងន់ស្រាល។

រថយន្តបង្កធុនធំ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-3000 អ្នកបើកបររត់គេចខ្លួន និងអ្នករួមដំណើររងរបួសធ្ងន់ឈ្មោះ ចាប ម៉ាក់ ភេទប្រុស អាយុ ៦០ឆ្នាំ។

ខូចខាត៖
-ផ្ទះ ៣ម្ចាស់ រួមមាន៖
១/មា្ចស់ឈ្មោះ ចាន់ ឃឹម ភេទស្រី អាយុ ៣៩ឆ្នាំ ខូចខាតផ្ទះនិងម៉ូតូចំនួន ៣គ្រឿង (ផ្ទះជួសជុលម៉ូតូ)។
២/មា្ចស់ឈ្មោះ ខុន ស្រីវន អាយុ ២០ឆ្នាំ ខូចខាតផ្ទះនិងខូចខាតទូដាក់នំ (ផ្ទះលក់នំប៉័ង)។
៣/ឃ្លាំងដាក់រថយន្ត ខូចខាតទូកុងតឺន័រមួយគ្រឿង។
៤/ម្ចាស់ឈ្មោះ ឆាង ហ្វុង ខូចខាតសម្ភារ:មួយចំនួន (ផ្ទះជួល)។

សូមបញ្ជាក់៖ ករណីខាងលើ ក៏បណ្ដាលឲ្យម្ចាស់រងរបួសតិចតួចផងដែរ។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីពេលក្រោយ៕

មតិយោបល់