ព័ត៌មានជាតិ

បើកម៉ូតូលឿនដូចហោះ ឡើងខឿនផ្លូវទៅបុករថយន្តដែលចតស្ងៀម ស្លាប់ភ្លាមៗ

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានបើកម៉ូតូម៉ាកស្កុបពីក្នុងល្បឿនលឿនដូចហោះ ខ្វះការប្រុងប្រយត្ន័រេចង្កូតឡើងមកលើខឿនផ្លូវជ្រុលទៅបុកនឹងរថយន្តដែលកំពុងចតស្ងៀម យ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង២និង ២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវលេខ ៣១៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ខាងលើ ត្រូវបានស្គាល់មានឈ្មោះ នង យ៉ាវ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅ ឃុំសោម ស្រុកគីរីវង់ ខេតតាកែវ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CT-0755 បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែកតាមបណ្តោយផ្លូវលេខ៣១៥ លុះបានមកដល់ចំណុចខាងមុខហាងលក់ខោអាវ ក្បែរនឹងផ្សារទំនើប TK Avenue ក៏រេចង្កូតម៉ូតូឡើងលើខឿនផ្លូវ ជ្រុលទៅបុកនឹងរថយន្តដែលចតចោល បណ្តាលឲ្យដួលបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកធ្វើការពិនិត្យនិងវាស់វែង ដោយបាននប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់