ព័ត៌មានជាតិ

បើបងប្អូនណាបានស្គាល់ស្ត្រីរូបនេះ មេត្តាជួយផ្ដល់ដំណឹង ទៅដល់ក្រុមគ្រួសារគាត់ផង

ពោធិ៍សាត់: នៅវេលាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ យោងតាមផេក អធិការដ្ឋាននគរបាល ស្រុកបាកាន បានឲ្យដឹងថា លោកអធិការនគរបាលស្រុកបាកាន សូមប្រកាសរកក្រុមគ្រួសារសាច់ញាតិ របស់ស្ត្រីម្នាក់និងកូនស្រី០២នាក់ ដូចមានរូបថតជូនស្រាប់ ។

បើស្វាមីឬបងប្អូនសាច់ញាតិ បានទទួលដំណឹងហើយ សូមមេត្តាអញ្ជើញមកទទួលយកផង ដោយស្ត្រីរូបនេះ គាត់ធ្វើដំណើរពីភ្នំពេញ តាមរថយន្តក្រុង ដោយសារគាត់មានសតិមិនគ្រប់គ្រាន់ បានបង្កបញ្ហាវ៉ៃតប់អ្នកធ្វើដំណើរលើរថយន្ត ហើយគេបានដាក់ចុះនៅចំណុច ឃុំអូរតាប៉ោង ស្រុកបាកាន មកដល់ពេលនេះ គាត់ពុំទាន់ដឹងខ្លួននៅឡើយទេ ។

បើមានបងប្អូនណាបានស្គាល់ស្ត្រីរូបនេះ សូមមេត្តាជួយផ្ដល់ដំណឹង ទៅដល់ក្រុមគ្រួសារគាត់ផង ហើយទំនាក់ទំនងមកនគរបាលតាមរយ:លេខទូរស័ព្ទ៖ 012 512 825 / 097 908 9168 ៕

មតិយោបល់