នៅក្នុងសាវានាការកាលពីថ្ងៃទី៣ខែកញ្ញា បុគ្គលិកមួយរូបនៅលើនាវាដឹកអ្នកដំណើរសេវ៉ូលដែលលិខកាលពីថ្ងៃទី១៦ខែមេសា ថាបានផឹកស្រាបៀ ក្នុងពេលរងចាំក្រុមជំនួយមកជួយសង្គ្រោះ។
សារព័ត៌មាន Chosun Ilbo បានដក់ស្រងសម្តីវិស្វករសារភាពនៅមុខតុលាការទីក្រុង Gwangju ថាគាត់និងមិតរួមការងារបានផឹកស្រាបៀ ក្នុងពេលរងចាំក្រុមជួយសង្គ្រោះមកដល់ នៅពេលដែលនាវាបានផ្អៀងម្ខាងទៅហើយ។ វិស្វករនៅលើនាវាឈ្មោះ Sohn បានរៀបរាប់ឲ្យដឹងថា «យើងបានក្រេបស្រាបៀប៉ុន្មានមាត់ដើម្បីឲ្យមានស្មារតីប្រសើរឡើងវិញ» ការសារភាពខាងលើធ្វើឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីសាច់ញ្ញាត្តិអ្នកដំណើរដែលរង្គ្រោះក្នុងគ្រោះថ្នាក់លិកនាវា។
នាវឹកទាំង១៥នាក់បានបង្ហាញខ្លួននៅក្នុងតុលាការ ក្នុងនោះមានទាំងនាវឹកបតី Lee Joon Seok បានសារភាពថា ការជួយសង្គ្រោះនិងជម្លៀសអ្នកដំណើរជាការងាររបស់ក្រុមជួយសង្គ្រោះ បុគ្គលិកនៅទីនោះក៏ជាអ្នករង្គ្រោះដូចគ្នា។ បុគ្គលិកនាវឹកនៅលើនាវាសេវ៉ូលត្រូវបានក្រុមជួយសង្គ្រោះជួយមុនគេបង្អស់។ នៅចំពោះមុខតុលាការ នាវឹកមួយចំនួនក៏បានរិះគន់ដល់ប្រធាននាវឹកដែលគ្មានការទទួលខុសត្រូវ។ ប្រសិនបើត្រូវបានតុលាការកាត់ទោសនោះ ប្រធានាវឹក និងនាវឹក៤នាក់ទៀតដែលទទួលខុសត្រូវផ្នែកសុវត្ថភាព ទទួលទោសប្រហារជីវិត។
ក្នុងចំណោមអ្នកដំណើរ៤៧៦នាក់នៅលើនាវាសេវ៉ូលមានតែល១៧២នាក់ប៉ុណ្ណោះដែលជួយសង្គ្រោះទាន់ពេលវេលា ចំណែកអ្នកដំណើរដទៃទៀតស្លាប់ដោយលងទឹក ក្នុងនោះមានសិស្សរហូតដល់ទៅ២៥០នាក់៕
មតិយោបល់