បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្ត្រីម្នាក់បានលង់ទឹកស្លាប់ ខណៈចុះរាវលៀសក្នុងស្ទឹងសង្កែ នៅចំណុចមុខវេទិការអុំទូក ក្រុមទី១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦និង១០នាទី ។
សាកសពឈ្មោះ ដា ភេទស្រី អាយុ ៣៨ឆ្នាំ មានទីលំនៅក្នុងរ៉ាជង្រុក ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុខរបរ កម្មករ ។
តាមការបំភ្លឺរបស់ឈ្មោះ ស្រីម៉ៅ ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងរ៉ាជ្រុក ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មុខរបរជាកម្មករ បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៧និង៣០នាទី ខ្លួនកំពុងរាវលៀសនៅក្រោមស្ពានសម្ដេចក្រឡាហោម ស ខេង ខ្លួនបានឃើញជនរងគ្រោះ និងមិត្តភក្តិ២នាក់ទៀតអង្គុយហូបបាយ និងផឹកស្រានៅក្រោមស្ពាន ។ មួយសន្ទុះខ្លួនបានឃើញឈ្មោះ ដា ចុះមករាវលៀសដែរ ហើយមិត្តភក្តិរបស់គាត់បានឡើងទៅលើវិញអស់បានមួយសន្ទុះ ខ្លួនបានឃើញឈ្មោះ ដា (សាកសព) លើកដៃហើយស្រែកហៅខ្លួនបីម៉ាត់តែខ្លួនស្ដាប់មិនបាន ហើយស្មានតែឈ្មោះ ដា លើកដៃលេងខ្លួនក៏បានឡើងទៅលើគោកវិញហើយក៏ត្រឡប់ទៅផ្ទះវិញ រហូតមកដល់ម៉ោង០៧និង១០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ខ្លួនបានទទួលដំណឹងថា ឈ្មោះ ដា លង់ទឹកស្លាប់បាត់ហើយ ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ករណីខាងលើ កម្លាំងផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើសាកសព ដោយបានសន្និដ្ឋានថា ជនគ្រោះឈ្មោះ ដា ពិតជាលង់ទឹកស្ទឹងសង្កែស្លាប់ពិតប្រាកដមែន រួចបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់