ព័ត៌មានជាតិ

កម្មការិនីរោងចក្រម្នាក់ ត្រូវជនសង្ស័យឆក់កាបូបស្ពាយ បានសម្រេច និងដួលរងរបួសធ្ងន់

ភ្នំពេញ: កម្មការិនីរោងចក្រម្នាក់ ត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់យកកាបូបស្ពាយ បានសម្រេចរួចជិះគេចខ្លួនទៅដោយ សុវត្ថិភាព បង្កការភ្ញាក់ផ្អើលកើតឡើង នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតលើស្ពាន អាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់មាន ទូរស័ព្ទអាយហ្វូន11Pro មួយគ្រឿង លុយខ្មែរ៨ម៉ឺនរៀល និង៣០ដុល្លារ ។

ជនរងគ្រោះមានឈ្មោះ អ៊ុក ស្រីស្រស់ អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បានរងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ជិះម៉ូតូម៉ាក ហុងដាឃ្លីច ពណ៌ក្រហម ពាក់ស្លាកលែខ ភ្នំពេញ 1HK-4582 ។

តាមប្រភព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរចេញទៅធ្វើការ បើកបរក្នុងទិសដៅពីកើតទៅលិច ឡើងស្ពានអាកាសផ្សារដីហុយ ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យជិះម៉ូតូ មិនចាំភិនភាគនិងប៉ុន្មាននាក់នោះទេ ព្រោះនារីរងគ្រោះកំពុងភិតភ័យ បានមកធ្វើសកម្មភាព ឆក់កាបូបរបស់នាង ដែលស្ពាយចំហៀង បានសម្រេចហើយ គេចខ្លួនបាត់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងរាយការណ៍ជូនផ្នែកជំនាញ ចំណែកជនរងគ្រោះ ត្រូវដឹកបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យភ្លាមៗ ផងដែរ ៕

មតិយោបល់