ព័ត៌មានជាតិ

ករណីឡើងផ្សារដែកតសំយ៉ាបផ្ទះឆក់ខ្សែភ្លើង បណ្ដាលឲ្យស្លាប់បុរសម្នាក់

ត្បូងឃ្មុំ: នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ឆក់ខ្សែភ្លើង បណ្ដាលឲ្យស្លាប់បុរសម្នាក់ឈ្មោះ សាំង កាន់ ភេទប្រុស អាយុ ២៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិត្រពាំងរាំង ឃុំមេមត់ ខេត្តត្បូងឃ្មុំ នៅពេលឡើងផ្សារដែកតសំយ៉ាបផ្ទះ នៅចំណុចម្ចាស់ផ្ទះឈ្មោះ ស្តូក ភេទប្រុស ស្ថិតនៅភូមិត្រពាំងរាំង ឃុំមេមត់ ខេត្តត្បូងឃ្មុំ ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យឃើញថា សពជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារ ឆក់ខ្សែភ្លើងពិតប្រាកដមែន។

បច្ចុប្បន្ន សពត្រូវបានប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់