ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូទៅធ្វើការ មិនដល់កន្លែងផង ក៏បានបុកសត្វគោ បណ្ដាលឲ្យបាក់ភ្លៅ រីឯមនុស្សរងរបួស

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិបាគូ សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់ជិះម៉ូតូទៅធ្វើការ មិនដល់កន្លែងផង ក៏បានបុកសត្វគោ បណ្ដាលឲ្យបាក់ភ្លៅ រីឯមនុស្សរងរបួស បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HC-9525 បើកបរដោយបុរសម្នាក់ ។

ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងសម្រួលចរាចរណ៍ និងឲ្យភាគីទាំងពីរធ្វើការចរចាគ្នា ដោយម្ចាស់គោចេញសំណងទៅជនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

មតិយោបល់