ព័ត៌មានជាតិ

លុចស៊ីស ស្លាកលេខបាត់ដំបង 2B-3958 ប៉ះគ្នាជាមួយម៉ូតូ ស្លាប់ និងរបួស ៣នាក់

បាត់ដំបង: នៅវេលាម៉ោង ២ និង៥០នាទីថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត ច្រាស់ទិសគ្នាពីត្បូងទៅជើង ត្រង់ចំណុចផ្លូវចូលទំនប់ពហុបំណង ភូមិសេកសក ឃុំផ្លូវមាស ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។

ម៉ូតូម៉ាក zoomer x ពណ៌ក្រហមលាយស ពាក់ស្លាកលេខបាត់ដំបង 1AB-3138 ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ វង្ស វត្ត ភេទប្រុសអាយុ ២២ ឆ្នាំ ស្នាក់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង របួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ ឈន ស៊ីនាថ ភេទស្រីអាយុ ២២ ឆ្នាំស្នាក់នៅ ភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (របួសស្រាល) និងក្មេង ប្រុសដំណើរ ជិះខាងមុខម៉ូតូ ឈ្មោះឈន វិច្ឆិកា ភេទប្រុស អាយុ ៨ ឆ្នាំស្នាក់នៅ ភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ស្លាប់ពេលបញ្ជូនមកដល់មណ្ឌលសុខភាពផ្លូវមាស)។ រថយន្ត ម៉ាកលុចស៊ីស ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 2B-3958 ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយដោយឈ្មោះ ផែន ស៊ីមភេទប្រុស អាយុ ៤៦ ឆ្នាំស្នាក់នៅភូមិបោះពោធ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង (គ្មានរបួស)។

ក្រោយកើតហេតុវត្ថុតាង ម៉ូតូ និងរថយន្ត សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់