ព័ត៌មានជាតិ

សមាជិក​ក​ក្រុម Muslim Brotherhood របស់អេ​ហ្ស៊ី​បស្លា​ប់ 36 នាក់​កាលពី​ថ្ងៃ​ម្សិលមិញ​

​ទីក្រុង Cairo ( 18/08/13 ) : ចំនួន​មនុស្ស​សរុប​ដែល​ស្លាប់ បាន​កើនឡើង​ដល់ 36 នាក់​ដែល​សុទ្ធតែ​ជា​សមាជិក​នៃ​ក្រុម​អ៊ីស្លាម Mulsim Brotherhood ដែល​គាំទ្រ​លោក​ប្រធានាធិបតី​ទម្លាក់​ចេញពី​តំណែង Mohammed Morsi នៅ​ខណៈ​ដែល​ពួកគេ​ព្យាយាម​រត់គេច​ពី​ការ​នាំខ្លួន​ទៅ​ដាក់គុក​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​។​
egypt-protests
​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​រក្សា​សន្តិសុខ​ជាមួយនឹង​កង​ទាហាន​ដែល​ព្យាយាម​រារាំង​ឡាន​ប៉ូលិស​ដែល​ដឹក​អ្នកទោស​លាយ​គ្នា​ជាមួយនឹង​ក្រុម Muslim Brotherhood ឆ្ពោះទៅ​កាន់​គុក Abou Zaabal នៅ​ចម្ងាយ​ប្រមាណ 60 គីឡូ​ម៉ែត​ពី​ទីក្រុង Cairo ។​ហេតុការណ៍​បាញ់​គ្នា​នេះ​កើតឡើង​នៅ​មុនពេល​ដែល​ឡាន​ប៉ូលិស​បើកបរ​ដល់​ច្រកចូល​ទ្វារ​គុក​ហើយ​ក្រុម​អ្នកទោស​បាន​ព្យាយាម​រត់គេច​នៅ​ខណៈ​ដែល​មាន​អន្តរាគមន៍​ជំនួយ​ពី​ទ័ព​ដែល​ចាប់​ប៉ូលិស​បាន​ជា​ចំណាត់​ខ្មាំង​ហើយដោយ​ការតបត​ក្រុម​អ្នកទោស​មួយចំនួន​បាន​ទទួល​រងរបួស ចំណែក​កងទ័ព​ដែល​ចេញមក​ជួយ​សង្គ្រោះ​នោះ​ក៏​ត្រូវបាន​បាញ់សម្លាប់​អស់​ជាច្រើន​នាក់​ផង​។​

​គួរ​បញ្ជា់​ផងដែរ​ថា​នៅក្នុង​កិច្ចខិតខំ​ស៊ើបអង្កេត​មួយ​ពី​មូលហេតុ​នៃ​ការប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​សៅរ៍​ដែល​បាន​សម្លាប់​មនុស្ស 79 នាក់​នោះ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់អេ​ហ្ស៊ី​បបាន​បញ្ជូន​ជនសង្ស័​យ​ដែលជាប់​ពាក់ព័ន្ធ​ប្រមាណ 612 នាក់​ទៅ​ដាក់​ឃុំឃាំង​រយៈពេល 15 ថ្ងៃ​ដើម្បី​ស៊ើបសួរ​៕​

មតិយោបល់