ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរចរណ៍មួយ ដែលបុរសម្នាក់រងរបួស បន្ទាប់ពីជិះម៉ូតូមួយគ្រឿង បុកគូទរថយន្តដែលកំពុងឈប់ចាំស្តុប មុននិងបន្តដំណើរទៅមុខទៀត ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចស្តុបបំបែក មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងស៊េរីទំនើប ម៉ាក CRV មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BE-3546 បើកបរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចស្តុបកន្លែងកើតហេតុ ដោយសារក្រហម ទើបរថយន្តឈប់ចាំសិន ស្របពេលនោះមានបុរសម្នាក់ ជិះម៉ូតូម៉ាក ស៊ុយសាគី ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BQ-2061 បើកបរក្នុងល្បឿនលឿនមកពីក្រោយ បានបុកគូទរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាតដួលសន្លប់ ចំណែករថយន្តបែកកង់ និងកាងខាងក្រោយចំហៀងខាងឆ្វេង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការវែងយករក្សាទុក ដើម្បីរងចាំការដោះស្រាយ ៕
មតិយោបល់