ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានសម្រេចបើកដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ ឆ្នាំ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបើកដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ ឆ្នាំ ដែលជំហានដំបូងដំណើរការចាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

 


សម្តេចតេជោ ក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល ត្រៀមនាំកូនៗ ដែលមានអាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលនាពេលខាងមុខ។

 

ដូច្នេះពិតប្រាកដណាស់ថា កម្ពុជាមានតម្រូវការនៃការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវ័យចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ ១៧ឆ្នាំ ដែលតាមពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានប្រមាណជាង១លាន ៩សែន នាក់ ដោយសម្ដេចតេជោបញ្ជាក់ថា គឺជុំវិញ២លាននាក់ ដែលត្រូវការវ៉ាក់សាំងចំនួន៤លានដូស ឬជាង ៤លានដូសបន្ថែមទៀត សម្រាប់ការចាក់ជូនចំពោះកុមារ និងយុវវ័យកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

 

✍️សារសំឡេងសម្តេចតេជោ ហ៊ុន សែន ថ្លែងនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១។

មតិយោបល់