ព័ត៌មានជាតិ

អីយ៉ាស់! សាំងធ្លាក់ថ្លៃបន្តិចវិញហើយ​…

ភ្នំពេញ:បើប្រៀបធៀបតម្លៃប្រេងសាំងក្នុងប្រទេសកម្ពុជា រយ:ពេល១០ថ្ងៃដូចគ្នា កាលពីសប្ដាហ៍មុន តម្លៃប្រេងសាំងនៅ១០ថ្ងៃបន្ទាប់ បានធ្លាក់ថ្លៃបន្តិចវិញ​ហើយ​។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧។

ក្រសួងពាណិជ្ជកម្ម ចេញផ្សាយសេចក្ដីជូនដំណឹងមុននេះបន្តិច អំពីតម្លៃលក់រាយប្រេងឥន្ធន: តាមស្ថានីយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវអនុវត្តក្នុងរយ:ពេល១០ថ្ងៃ ខាងមុខនេះ។

តម្លៃប្រេងឥន្ធន:លក់រាយនៅទូទាំងប្រទេស រួមមាន :

– ប្រេងសាំងស៊ុបពែរ = ៣៨០០ រៀល/លីត្រ

– ប្រេងសាំងធម្មតា = ៣៧៥០ រៀល/លីត្រ

– ប្រេងម៉ាស៊ូត = ៣៤០០ រៀល/លីត្រ

បើតាមសេចក្តីជូនដំណឹង តម្លៃអតិបរមាលក់រាយប្រេងឥន្ធន: នៅតាមស្ថានីយលក់រាយប្រេងឥន្ធន:ទាំងអស់ ត្រូវអនុវត្តចាប់ពីថ្ងៃទី២២ មករា ដល់ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៧៕

មតិយោបល់