កំពង់ស្ពឺៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង២និង ១៥ មានប្រជាពលរដ្ឋឃើញសាកសពមនុស្សលង់ទឹក មួយកើតឡើងនៅចំណុចប្រឡាយទឹកភូមិអង្រ្គង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ សាកសពដែលលង់ទឹកឈ្មោះ ចាម មុំ ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
– ដោយតាមការបំភ្លឺរបស់ឪពុក ឈ្មោះ គង់ ចំ ភេទប្រុស អាយុ៦៧ឆ្នាំ បានអោយដឹងថាកូនរបស់គាត់ ជាមនុស្សសតិមិនគ្រប់តាំងពីកំណើត ហើយតែងតែផឹកស្រាជាប្រចាំ ។
–តាមការពិនិត្យរបស់ជំនាញស្រុកនិងមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ លោកមេភូមិ និងលោកគ្រូពេទ្យ សាកសពស្លាប់ដោយសារលង់ទឹក មិនមានពាក់ពន្ធ័ករណីបទល្មើសព្រហ្មទណ្ឌឡើយ ។ បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនឪពុកនិងក្រុមគ្រួសារចាត់ចែងចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់