បាត់ដំបងៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់តែងតែផឹកស្រវឹងស្រាជាប់ជាប្រចាំ និងរករឿងឈ្លោះប្រកែកគ្នាក្នុងក្រុមគ្រួសារជាមួយប្រពន្ធកូន បានគិតខ្លីចងកសម្លាប់ខ្លួន។
ហេតុការណ៍ នេះកេីតឡេីងនៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៥និង៣០នាទី នៅចំណុចក្រុមទី០៧ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ សាកសពឈ្មោះ ជឿម វី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្រុមទី០៧ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
តាមការបំភ្លឺរបស់ប្រពន្ធសពឈ្មោះជឿម វី អាយុ២៦ឆ្នាំ ថាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល២១និង០០នាទី ប្ដីខ្លួនបានយកលុយចំនួនបួនម៉ឺនរៀល ពេលនោះខ្លួនក៏មានការឈ្លោះប្រកែកគ្នាជាមួយប្ដី រហូតដល់ម៉ោងប្រហែល២៣និង០០នាទី ប្ដីខ្លួនត្រឡប់មកវិញដោយមានសភាពស្រវឹងស្រា ក្រោយមកក៏មានការឈ្លោះប្រកែកគ្នាម្ដងទៀតហើយខ្លួនក៏បានទៅដេកនៅផ្ទះបងស្រីខ្លួនបង្កើតឈ្មោះ ហុក សម្បត្តិ ដែលមានចម្ងាយពីផ្ទះខ្លួនប្រហែល៣០ម៉ែត្រ លុះដល់ម៉ោងប្រហែល០១:០០នាទី ក៏ឮកូនស្រីខ្លួនស្រែកយំខ្លាំងខ្លួនក៏ចេញទៅមើលនៅផ្ទះ ស្រាប់តែជាប់គន្លឹះទ្វារខាងក្នុង ហើយខ្លួនក៏ស្រែកហៅប្ដីអោយបើកទ្វារ តែមិនឆ្លើយតបខ្លួនក៏លូកដៃហែកសង្ក័សីទ្វារលូកដៃចូលបើកគន្លឹះខាងក្នុងពេលបើកទ្វារ ក៏ប្រទះឃើញប្ដីខ្លួនចងកនឹងក្រម៉ាក្រហមជាប់នឹងធ្នឹមផ្ទះដោយបែរមុខទៅខាងជើង ហើយខ្លួនឃើញក៏យកកាំបិតកាត់ខ្សែចំណងក្រម៉ាធ្លាក់ប្ដីមកក្រោមផ្កាប់មុខនៅលើក្តារ (ដោយគិតថាប្ដីខ្លួននៅរស់) ហើយរត់ទៅហៅបងប្អូនឲ្យមកជួយមើលរាយការណ៍ទៅសមត្ថកិច្ចតែម្ដង។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលេីជនរងគ្រោះឈ្មោះ ជឿម វី ពិតជាធ្វេីអត្តឃាតចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់