ព័ត៌មានជាតិ

លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​ជម្រុញ​ឲ្យមាន​ការអភិវឌ្ឍ​ន៍​បន្ថែ​ម​លើ​ផ្នែក​វិទ្យាសាស្ត្រ​

​ប៉េកាំង (17/07/13): លោក​ប្រធានា​ធិបី Xi Jinping កាលពី​ថ្ងៃ​ពុធ​បាន​ប្រកាស​និង​ជម្រុញ​ឲ្យ​ការអភិវឌ្ឍន៍ផ្នែ​កវិ​ទ្យាសាស្ត្រ​របស់​ប្រទេស​ចិន​គួរតែ​ច្រើន​ជាង​នេះ​។​
​លោក Xi បាន​ថ្លែង​នៅក្នុង​ជំនួប​មួយ​ជាមួយនឹង​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​មកពី​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ​ថា​ជាតិ​ទាំងមូល​នឹង​ក្លាយជា​ប្រទេស​ដែល​មាន​សក្តានុពល​ខ្លាំង​ខាង​ផ្នែក​វិទ្យាសាស្ត្រ​។​បន្ថែមទៀត​ថា​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​គឺជា​ការ​ប្រកួតប្រជែង​ជា​សាកល​របស់​ប្រទេស​មហាអំណាច​ធំៗ​ដែល​ប្រើប្រាស់​ទៅ​ក្នុង​គោលបំណង​ច្រើន​ផ្សេងគ្នា​ហើយ​ជាពិសេស​គឺ​ប្រព័ន្ធ​ការពារ​ជាតិ​។​

​លោក Xi បាន​ថែម​ទាំង​ទៅ​ទស្សនៈកិច្ច​នៅ​វិទ្យាស្ថាន High Energy Physics ដែល​ជា​កន្លែង​ដែល​ត្រូវបាន​គេ​ដឹង​ជា​កន្លែង​ដែល​មាន​សមត្ថភាព​វិទ្យាសាស្ត្រ​ល្អ​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​ហើយ​លោក​ប្រធានាធិបតី​ក៏​បាន​ប្រើប្រាស់​ការលើកទឹកចិត្ត​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​ចិន​ក្លាយជា​ប្រទេស​មាន​កម្រិត​ថ្នាក់​វិទ្យាសាស្ត្រ​ប្រសើរ​ជាង​គេ​នៅលើ​លោក​៕​
2013-07-18_083405

មតិយោបល់