ស្តាប់ទៅប្រហែលជាប្លែក និងមិនសូវមាននោះទេ ខណៈគូស្វាមីភរិយាមួយគូ បានចាប់ផ្ដើមធ្វើដំណើរកម្សាន្តក្នុងប្រទេសអូស្ត្រាលី តាម បែបផ្សងព្រេងតាម រយៈរថយន្ដមួយគ្រឿង ជាមួយកូនៗបួននាក់ រួមទាំងសុនខមួយក្បាល ចាប់តាំងពី២ឆ្នាំមុនម៉្លេះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Ben ជាម្ចាស់ក្រុមហ៊ុនផលិតសម្ភារប្រើប្រាស់សម្រាប់មន្ទីរពេទ្យ និងមណ្ឌលថែទាំមនុស្សវ័យចំណាស់ និងអ្នកស្រី Theresa ជាអ្នកថែរក្សាបរិស្ថាន បានសម្រេចចិត្តលក់ផ្ទះចោលក្នុងឆ្នាំ២០១៩ និងទិញរថយន្ដមួយគ្រឿងប្រភេទម៉ាក Jayco Expanda van ក្នុងតម្លៃ៥៤,០០០ដុល្លារអាមេរិក។ ចំពោះរថយន្ដនេះ មានលក្ខណៈពិសេស ដោយសារតែវាដូចជាផ្ទះមួយខ្នងអីចឹង ដែលមានដូចជាគ្រែគេង ឈុតសាឡុងទទួលភ្ញៀវ បន្ទប់ទឹក ផ្ទះបាយ និងទូរទស្សន៍ជាដើម។
យ៉ាងណាមិញ មកទល់ពេលនេះ ក្រុមគ្រួសារខាងលើបានធ្វើដំណើរក្នុងប្រទេសបានចំនួន៧.៦៩២លានគីឡូម៉ែត្រការ៉េហើយ ហើយកំពុងមានបំណងចង់ផ្សងព្រេងបន្ដទៀតផងដែរ ដោយមិនចង់វិលត្រលប់ទៅរស់នៅក្នុងផ្ទះទេ៕
មតិយោបល់