-

មុខសញ្ញាលួចកាត់ខ្សែភ្លើងចំនួន០២នាក់ ត្រូវសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងឃាត់ខ្លួន

បាត់ដំបង: នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ ដែលធ្វើសកម្មភាពលួច កាត់យកខ្សែភ្លើងនៅក្នុងក្រុងបាត់ដំបង ខណ:ដែលមុខសញ្ញានេះ បានធ្វើសកម្មភាពជាបន្តបន្ទាប់នៅក្នុងក្រុងបាត់ដំបង ដែលមុខសញ្ញានេះគឺ៖

១-ឈ្មោះពៅ សុជា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅបណ្តោះ អាសន្ន ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។
២-ឈ្មោះ រី សីហា ភេទប្រុស អាយុ ២១ ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងពេលឃាត់ខ្លួននេះសមត្ថកិច្ចដកហូតបាន បណ្តូលខ្សែទង់ដែងដែលជនសង័្សយខាងលើ ដុតខ្សែភ្លើងដែលលួចបាន ហើយយកបណ្តូលខ្សែទង់ដែងនេះ ទៅលក់ឱ្យអ្នកទិញអេតចាយបន្ត ។

នៅពេលនេះនគរបាលក្រុងបាត់ដំបង បានរៀបចំសំណុំរឿង បញ្ជូនជនសង័្សយ និងវត្ថុតាងមកការិ យាល័យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់