បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិក្រូអាត Nikolas Vlasic ដែលកំពុងលេងនៅលីគកំពូលរបស់ប្រទេសរុស្សីឲ្យក្លឹប CSKA Moscow នោះនឹងអាចធ្វើដំណើរមកអង់គ្លេសដើម្បីចូលរួមជាមួយនឹងក្លឹប West Ham នៅមុនថ្ងៃកំណត់ចុងក្រោយនៃរដូវកាលដោះដូរកីឡាកររដូវក្តៅនេះជាមិនខាន។
ប្រភពដដែលបានសរសេរទៀតថាក្លឹបញញួរធំ West Ham គឺបានត្រៀមខ្លួននិងកៀកមែនទែនហើយទៅនឹងការចុះកុងត្រាតម្លៃខ្លួនប្រមាណជា៣០លានអ៊ឺរ៉ូដើម្បីនាំយក Vlasic មករួមក្លឹបនៅក្រោយពេលដែលក្លឹបបានបរាជ័យក្នុងការចរចានាំយក Jesse Lingardពីក្លឹបបិសាចក្រហម Man UTD។
គួរឲ្យដឹងដែរថា Lingard បានបង្ហាញទំរង់យ៉ាងល្អឥតខ្ជោះក្នុងរយៈពេល៦ខែជាមួយនឹង West Ham កាលពីរដូវកាលហើយគ្រូបង្វឹករបស់ West Ham លោក David Moyesក៏មិនដែលបានលាក់បាំងដែរថាគាត់ចង់បាន Lingard ដែលមានវ័យ២៨ឆ្នាំរូបនេះជាការកីឡាកររបស់ក្លឹបតែម្តង៕
មតិយោបល់