ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០១និង៣០នាទីរសៀល កម្លាំងអន្តរាគមន៍ របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងចំនួន០៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក យី ផាន នាយរងផ្នែកបានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (បៀ) នៅចំណុចផ្ទះរបស់ឈ្មោះ យូ ឃីម ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិធ្លក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការនគរបាកស្រុកកណ្តៀងបានឲ្យដឹងថា ក្នុងការបង្ក្រាបនោះសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ បៀចំនួន១១ហ៊ូរស្មើនឹង ៥៧២សន្លឹក, កម្រាលកន្ទេលចំនួន០១, ទូរស័ព្ទដៃចំនួន០៣គ្រឿង ម៉ាកណូគាចំនួន០១ គ្រឿងនិងម៉ាកអូប៉ូ ចំនួន០២ គ្រឿង, លុយខ្មែរចំនួន៧១,៦០០រៀល និងជនល្មើសចំនួន០៤នាក់ដែលមានឈ្មោះដូចជា៖
១–យូ ឃីម (ម្ចាស់ផ្ទះ), ២–ឈួន ទិត្យា ភេទប្រុស អាយុ៤២ឆ្នាំ ៣–ស៊ឹម យាត ភេទស្រី អាយុ៥៦ឆ្នាំ ៤–យូ ឃី ភេទស្រី អាយុ៣៨ឆ្នាំ ។ អ្នកទាំង០៤នាក់ខាងលើជាជនជាតិខ្មែរ រស់នៅភូមិធ្លក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
បច្ចុប្បន្នជនល្មើសទាំង០៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលធ្វើកិច្ចសន្យា និងអប់រំអោយត្រឡប់ទៅលំនៅដ្ឋានវិញ ចំពោះវត្ថុតាង (ទូរស័ព្ទដៃនិងលុយ) សមត្ថកិច្ចបានប្រគល់ជូនម្ចាស់ដើមវិញ ៕
មតិយោបល់