ព័ត៌មានជាតិ

ម៉ូតូឌ្រីមសង់ បុកជាមួយផាស់ស្អាប់ បណ្តាលឲ្យបុរសម្នាក់របួស និងបាក់បង្គោលស្លាកមួយដើម

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូឌ្រីមសង់ ជាមួយនឹងម៉ូតូផាស់ស្អាប់បុកគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួស និងប៉ះបង្គោលស្លាកដួលបាក់ខូចខាតមួយដើម ស្ថិតតាមបណ្តោយផ្លូវលេខ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋាន លោកបានចុះមកដល់ចំណុចកើតហេតុខាងលើ ឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់