តាកែវៈ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៦និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចវាលកំពង់ចក ស្ថិតនៅក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ លើផ្លូវលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ រវាងម៉ូតូនិងម៉ូតូ បើកបញ្រ្ចាសទិសគ្នា ពីកើតទៅលិច បណ្តាលឲ្យស្លាប់និងរងរបួសចំនួន៤នាក់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ ព្រៃវែង1A8233 បើកបរដោយឈ្មោះ តែម នាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃព្រុំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស រងគ្រោះថ្នាក់ស្លាប់ នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិតភាព) បើកម៉ូតូពីកើតទៅលិច អ្នករួមដំណើរឈ្មោះ ចឹម ជីវ័ន្ត ភេទប្រុស អាយុ៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ-ឃុំជាមួយគ្នា រងរបួសធ្ងន់ និងស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកព្រៃកប្បាស (មិនពាក់មួកសុវត្ថិភាព) លុះបើកបរមកដល់ចំណុចកើតហេតុ បានបុកជាមួយនឹងម៉ូតូម៉ាក pcx ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ អ៊ឹម ស្រីពៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាមូងឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ រងគ្រោះថ្នាក់ស្លាប់ នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព) អ្នករួមដំណើរឈ្មោះ ប៊ុន សូណាត ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស (ពាក់មួកសុវត្ថិភាព) ។
មូលហេតុ៖ បណ្តាលមកពីវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។
ករណីនេះកម្លាំងជំនាញ បាននិងកំពុងកសាងសំណុំរឿង ទៅតាមនីតិវិធី រីឯវត្ថុតាងម៉ូតូទាំងពីរគ្រឿង បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់