ព័ត៌មានជាតិ

អាណិតណាស់ឪពុកម្តាយ! ដែលឃើញកូនៗក្លាយជាបែបនេះ

បាតដំបង: ដោយ អនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង មានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលាដំបូងខេត្តបាត់ដំបង នៅ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ៥និង២០ នាទី នៅ ចំណុច ក្រុមទី ១៧ ភូ មិ អូរខ្ជាយ ឃុំ អូរដំបង ១ ស្រុក សង្កែ ខេត្ត បាត់ដំបង លោក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការ ជាមួយ កម្លាំង អធិការដ្ឋាន នគរបាល ស្រុក សង្កែ ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ហិង្សា ដោយ ចេតនា មាន ស្ថានទម្ងន់ ទោស និង ធ្វើ ឲ្យ ខូចខាត ដោយ ចេតនា មាន ស្ថានទម្ងន់ ទោស ( ប្រេីប្រាស់ កាំបិត កាប់ ) ០១ ករណី និង បាន នាំខ្លួន ជនសង្ស័យ ០១ នាក់ ឈ្មោះ យឿន វ៉ាន់ ថៃ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅ ភូមិ កំពង់ពិល ឃុំ វត្ត តាមឹម ស្រុក សង្កែ ខេត្ត បាត់ដំបង ។ បន្ត រហូត ដល់ វេលាម៉ោង ១៩:៣០ នាទី ថ្ងៃ ខែ ឆ្នាំ ដដែល នៅ ចំណុច ផ្ទះ របស់ ជនសង្ស័យ ឈ្មោះ យឿន វ៉ាន់ ថៃ កម្លាំង សមត្ថកិច្ច យេីង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ចំនួន ០៥ នាក់ បន្ថែម ទៀត ៖
1️⃣ ឈមោះ គេង សុថេត ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ទួលល្វៀង ឃុំ អូរដំបង ២ ស្រុក សង្កែ ខេត្ត បាត់ដំបង ។
2️⃣ ឈមោះ ម៉ៅ ប៊ុន យ៉ុង ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ ត្រាង ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។
3️⃣ ឈមោះ ភណ្ឌ័ សំភេទ ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅ ភូមិ ត្រាង ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។
4️⃣ ឈមោះ រិ សារ៉ាក់ ហៅ ប៉ោត ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ត្រាង ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។
5️⃣ ឈមោះ វ័យ រ៉ាវីន ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ ត្រាង ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។

📍 វត្ថុតាង ដកហូត រួម មាន ៖
– កាំបិត ខ្វែវ ដង ដែក ប្រវែង ១ ម៉ែត្រ ចំនួន ០១ ដេីម
– កាំបិត កែច្នៃ ដង ឈេី មុខ ស្រួច ប្រវែង ១ ម៉ែត្រ ចំនួន ០១ ដេីម
– ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ បាញ់ ថ្នាំ ពណ៌ ក្រហម ស៊េរីឆ្នាំ ២០១៦ បិតតែម ស៊េរីឆ្នាំ ២០២១ លេខតួ – ម៉ាស៊ីន 9715284 គ្មាន ស្លាកលេខ ។

ជនសង្ស័យ ចំនួន ០៦ នាក់ ខាងលេី រួម ជាមួយ បក្សពួក មួយ ចំនួន ទៀត ដែល កំពុង រត់ គេចខ្លួន បាន ចូលរួម ធ្វេី សកម្មភាព យក កាំបិត ខ្វែវ កាប់ ទៅ លេី ជនរងគ្រោះ ឈ្មោះ ឈាន សា ឃីម ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ ភ្ជាវ ឃុំ ត្រែង ស្រុក រតន: មណ្ឌល ខេត្តបាត់ដំបង បណ្តាល ឲ្យ រងរបួស មុត រលាត់ ស្បែក លេី ខ្នង ចំនួន ០៣ កន្លែង និង យក កាំបិត ដុំ ថ្ម កាប់ នឹង គប់ ទៅ លេី ម៉ូតូ របស់ ជនរងគ្រោះ បណ្តាល ឲ្យ ខូចខាត កាលពី ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ១៦:៣០ នាទី នៅ ចំណុច តូប លក់ ប្រហិត ស្ថិត ក្នុង ភូមិ ភ្នំគល់ ឃុំ កន្ទឺ ស្រុក បាណន់ ខេត្ត បាត់ ដំបង ។

បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ៕

 

មតិយោបល់