ព័ត៌មានជាតិ

រកឃើញទៀតហើយ ស្ថានីយ​ប្រេងឥន្ធនៈលក់មិនគ្រប់លីត្រ..

​ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធន: ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធន:ចំនួន​៤​ទីតាំង ស្ថិតនៅខណ្ឌព្រែកព្នៅ និង​១ ទីតាំងទៀត ស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាដេប៉ូចែកចាយ ទាំង ០៥ ផងដែរ។

​លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធន: ០១ ទីតាំង ស្ថិតក្នុងខណ្ឌព្រែកព្នៅ មិនមានអនុលោមភាពផែ្នកបរិមាណ។

ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ បើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់